RTS Barber នាំយកស្នាមញញឹម ជូនប្អូនៗសិស្សានុសិស្សនៅ "សាលាជីហ្សឺស"

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនេះ គឺជាថ្ងៃដ៏ពិសេសមួយដែលក្រុមការងារ RTS Barber បានបិទហាងមួយពេល ដើម្បីធ្វើដំណើរទៅកាន់ "សាលាជីហ្សឺស" ក្នុងគោលបំណងចូលរួមចំណែកធ្វើអំពើល្អដល់សង្គម តាមរយៈជំនាញដែលពួកយើងមាន។

ការចុះទៅកាត់សក់ជូនក្មេងៗសិស្សានុសិស្សនៅសាលាជីហ្សឺសលើកនេះ មិនមែនគ្រាន់តែជាការកាត់សក់ឱ្យខ្លីស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តល់ជូននូវ "ក្តីស្រលាញ់" ដល់ប្អូនៗ។ យើងជឿជាក់ថា នៅពេលដែលក្មេងៗមានសក់ស្អាត ពួកគេនឹងមានអារម្មណ៍សប្បាយចិត្ត និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការសិក្សា។

សូមអរគុណដល់គណៈគ្រប់គ្រងសាលាជីហ្សឺស ដែលបានផ្តល់ឱកាសឱ្យពួកយើងបានចូលរួមចំណែក។